ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសនឹងជួយដល់គម្រោង​បង្កើត លិខិតឆ្លងដែនវ៉ាក់សាំង​​លើពិភពលោក

ចែករំលែក៖

អង់គ្លេស​​បានប្រកាសថា​បើទោះបី អង់គ្លេសមិនមានគម្រោង​ បង្កើតលិខិតឆ្លងដែនវ៉ាក់សាំង ប៉ុន្តែប្រទេសនេះនិងជួយដល់ប្រទេសផ្សេងទៀត ពីគម្រោងបង្កើត លិខិតឆ្លងដែនវ៉ាក់សាំង។
រដ្ឋមន្ត្រីទទួលបន្ទុក ការចាក់វ៉ាក់សាំង កូវីដ-១៩​របស់អង់គ្លេស លោកNadhim Zahawi បានឲ្យដឹងថា ​នៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសផ្សេងទៀត ស្នើឲ្យមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដូច្នេះយើងចាំបាច់ត្រូវតែ​ផ្តល់លក្ខណៈងាយស្រួល​សម្រាប់ការធ្វើដំណើរ​។​
ពាក់ព័ន្ធការចាក់វ៉ាក់សាំង នាយករដ្ឋមន្ត្រីអង់គ្លេស លោកJohnson បានស្នើដល់ស្ថានប័នពាក់ព័ន្ធមានវិធានការ ទប់ស្កាត់កូវីដ-​១៩ ទម្រង់ថ្មី។ ជាមួយគ្នានេះក៏បានស្នើបង្កើនចំនួនវ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ ៣២លាននាក់នៅខែមេសាឆ្នាំ​២០២១។
គិតដល់ដល់វេលាម៉ោង ៨យប់ថ្ងៃទី ១៦ខែកុម្ភៈ អង់គ្លេសមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ជាង​៤លាននាក់ ស្លាប់ជាង ១១៧ពាន់នាក់ និងជាសះស្បើយ ជាង ២,១លាននាក់​។ អង់គ្លេសមានចំនួនអ្នកឆ្លងឈរលំដាប់ទី​៥ លើពិភពលោក ។ ចំណែកនៅលើពិភពលោកមានករណីឆ្លង សរុប ជាង​១០៩,៧លាននាក់ និងស្លាប់​ជាង ២,៤២លាននាក់ ៕ដោយ៖ធី រីណា

រូបភាព៖ KT


ចែករំលែក៖