ភ្នំពេញ៖ក្រសួងសុខាភិបាល សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីកម្មវិធីចាក់វ៉ាក់ សាំងដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងធ្វើការចាក់នៅថ្ងៃ ជាបន្តបន្ទាប់ទៀត ដែលមានដូចខាងក្រោមនេះ ៖
១. ឥស្សរជន និងអ្នកដែលក្រសួងបានប្រកាសហើយមិនទាន់បានមកចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃបន្តបន្ទាប់ទៀត។
លោក លោកស្រី ដែលនៅក្នុងក្រុមដែលក្រសួងសុខាភិបាល បានជូន ព័ត៌មានកាលពីថ្ងៃទី០៨ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយនោះ ហើយដែលមិនទាន់បាន អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅចាក់តាមទីកន្លែងដែលក្រសួងសុខាភិបាលបានជូន ព័ត៌មានកាលពីថ្ងៃទី០៨ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយ ៗ ការចាក់វ៉ាក់សាំងនេះ គឺធ្វើជូនជារៀង រាល់ថ្ងៃ លើកលែងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍នីមួយៗទៅតាមទីតាំងដែលក្រសួងបានជម្រាបជូន តាមសេចក្តីជូនព័ត៌មានរួចហើយៗ
២. ក្រុមខាងក្រោមនេះ ដែលមានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ក្រសួងសូមធ្វើការក្រើនរំលឹក អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចតទៅ៖
ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះកុសមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែល ជាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សូមចាត់ចែងចាក់ជូនបុគ្គលិករបស់ខ្លួនឲ្យបានគ្រប់ៗគ្នានៅ តាមទីតាំងរៀងៗខ្លួន។ មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២ ) ៖ សម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ នៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យា សាស្រ្តសុខាភិបាល នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ទាំងអស់ ដែលត្រូវចែកពេលគ្នាទៅចាក់ កុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យ។ មន្ទីរពេទ្យកាល់ម៉ែត (ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ០១២ ៩៦៥ ៥៥៤) ៖ សម្រាប់ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រ។
សូមអាននូវក្រសួងសុខាភិបាលចេញសេចក្តីក្រើនរំលឹក ស្តីអំពី កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃបន្តបន្ទាប់ យ៉ាងស្រុងដូចខាងក្រោម៕
ដោយ៖សិលា