ព័ត៌មានទាន់ហេតុការណ៍៖

មតិប្រជាពលរដ្ឋ: លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ធ្វើអោយល្បីខ្លួន ទាំងទើសភ្នែកប្រជាពលរដ្ឋ !

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅបានធ្វើការរិះគន់ និងលោកឡើងថា, សូមលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ជួយទទួលសំណូមពររបស់អាជ្ញាធរ និងពលរដ្ឋមូលដ្ឋានផង! ត្រឹមប្រជាពលរដ្ឋដែលមានដីនៅតាមដងផ្លូវដែលរដ្ឋបានពង្រីក ពួកគាត់សុខចិត្តបរិច្ចាគ ផ្ទុយទៅវិញលោកជាមន្រ្តីរបស់រដ្ឋ និងរាស្រ្ត បែរជាមិនចង់លះបង់ដើម្បីរដ្ឋទៅវិញ!

ប្រជាពលរដ្ឋលើកទៀត, ខ្ញុំឃើញហើយលោក មានប្លង់រឹងសម្រាប់ដីមួយកន្លែងនេះ តែសម្រាប់ខ្ញុំ យើងរស់នៅលើទឹកដីនេះ កុំថាដីរបស់យើង ផ្ទះរបស់យើងជារបស់រដ្ឋ សូម្បីតែអាយុជីវិតរបស់យើង ក៏ជារបស់រដ្ឋដែរ ចឹងហើយបើរដ្ឋត្រូវការសម្បទានខ្លះ គួរតែធ្វើតាមរដ្ឋទៅ!

មតិប្រជាពលរដ្ឋបន្តថា, លោកចង់បានយុត្តិធម៌ និងកិត្តិយស ប៉ុន្តែរឿងមួយនេះរបស់លោក ត្រូវបានប្រជាជនដែលលេងហ្វេសបុករាប់លាននាក់ លើកលែងតែកូនក្មេងទើបនឹងកើត បានជេរ ហើយរិះគន់លោក ដូចបាក់ទំនប់ទឹកអូរខៃដន នៅក្រុងប៉ោយប៉ែតយ៉ាងដូច្នេះ (សូមលោកចូលមើល Comment នៅតាមហ្វេសបុកដែលបង្ហោះរឿងរបស់លោក បើមាន Comment គាំទ្រលោក ខ្ញុំសុខចិត្តប៉ាវគុយទាវជើងគោនៅបឹងកក់ជូនលោកមួយខែ តែ Comment គាំទ្រ ក៏ប្រហែលក្រុមគ្រួសារលោកដែរ)! លោកគួរពិចារណាឡើងវិញ! ខេត្តបាត់ដំបង កំពុងតែផ្ទុករឿងប្លែកៗផង ខ្ញុំមិនចង់ឃើញ មានការដោះដូរមន្រ្តីទៀតទេ! សូមអរគុណ បំណងល្អពីសាលាក្រុង!

សូមបញ្ជាក់ថា លោក ឆាយ ម៉ាទីណាល់ ជាកូនប្រុសលោក ឆាយ សារ៉េត អតីតប្រធានប្រឹក្សាខេត្តពោធិ៍សាត់ និងលោកក៏ធ្លាប់ជាអតីតអភិបាលក្រុងពោធិ៍សាត់ មុនផ្ទេរមកកាន់ជាអភិបាលរងខេត្តបាត់ដំបង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០៕

មតិប្រជាពលរដ្ឋ


ចែករំលែក៖