តាមការលើកឡើងរបស់កម្លាំងទាហានហ្វីលីពីន បានឲ្យដឹងថា កម្លាំងទាហាន២៥% នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ពេលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបានមកដល់ ប្រទេសនេះ។
តាមគេហទំព័រ pna.gov.ph របស់ហ្វីលីពីន នៅថ្ងៃទី១៨ខែកុម្ភៈ បានផ្សាយថា លោកCirilito Sobejana មេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ទាហានចំនួន២៥%នឹងទទួលបានការចាក់វ៉ាក់សាំងភ្លាមៗពេលមានវ៉ាក់សាំង ដើម្បីបំពេញភារកិច្ចការពារ ជាតិបានល្អបំផុត។
ឧត្តមសេនីយ៍Cirilito Sobejana បញ្ជាក់ទៀតថា កម្លាំងទាហាន ជួរមុខដែលត្រូវបំពេញភារកិច្ចជាច្រើន ចាំបាច់ត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេ បន្ទាប់មក គឺក្រុមអ្នកជួរមុខ មានក្រុមគ្រូពេទ្យជាដើម។
លោកCirilito Sobejana បានបន្តទៀតថា ទាហានទាំង ២៥%ដែលបានចាក់មុនគេ នឹងទៅជួយការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមកន្លែងចាក់វ៉ាក់សាំងផ្សេងទៀត នៅទូទាំងប្រទេស។
បច្ចុប្បន្ន ហ្វីលីពីន ជាប្រទេសមានចំនួនអ្នកឆ្លងច្រើនជាងគេលំដាប់ទីពីរនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ។ គិតមកទល់ពេលនេះ ហ្វីលីពីនមានអ្នកឆ្លងសរុប 555.163 នាក់ និងស្លាប់ ១១.៦៧៣នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញមានអ្នកឆ្លងថ្មី ជាង ១៧០០នាក់ ៕
ដោយ៖ធីរីណា(រូបភាព៖TTXVN)