ព័ត៌មានទាន់ហេតុការណ៍៖

ការទូតវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា ឈ្នះធំនៅក្នុងតំបន់ការីប៊ីន

ចែករំលែក៖

ឥណ្ឌាបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ រាប់សិបលានដូស ដល់បណ្តាប្រទេសនៅតំបន់ ការីប៊ីន(Caribe) ដែលជាប្រទេស ដែលត្រូវគេទុកចោលនៅពីក្រោយ​ ក្នុងការប្រកួតប្រជែងទិញវ៉ាក់សាំង ។
ឥណ្ឌាក៏បានផ្តល់វ៉ាក់សាំង កូវីដ-១៩ រាប់សែនដូសដល់តំបន់ការីប៊ីន និងប្រទេសក្រីក្រផ្សេងទៀត ដែលជានយោបាយការទូតវ៉ាក់សាំង ប្រកួតប្រជែងជាមួយចិន​។ ជាមួយគ្នានេះដែរ ចិនក៏បានផ្តល់វ៉ាក់សាំង​ដល់បណ្តាប្រទេសក្រីក្រក្នុងតំបន់ផងដែរ​។
ក្រសួងការបរទេសឥណ្ឌា​បានឲ្យដឹងថា​ ប្រទេសនេះបានផ្តល់វ៉ាក់សាំង ទាំងអស់ដោយអត់គិតថ្លៃ​ដល់ ៤៩ប្រទេសក្នុងតំបន់អាមេរិកឡាទីន ការីប៊ីន​ ទ្វីបអាស៊ី និងអាហ្រ្វិក ។ មកទល់ពេលនេះ រដ្ឋាភិបាលទីក្រុងញូវដេលី​បានផ្តល់ជំនួយវ៉ាក់សាំង ដល់ទៅ​២២,៩លានដូស ដែលជាយុទ្ធនាការវ៉ាក់សាំង សម្ពន្ធមិត្ត។
កាលពីថ្ងៃទី​ ១៨ខែកុម្ភៈ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Dominica លោក​Raquel Pena បានប្រកាសឲ្យដឹងថា ឥណ្ឌាបានផ្តល់ជូនវ៉ាក់សាំងចំនួន ៣ម៉ឺនដូស​ដល់ប្រទេសនេះបន្ថែមទៀត។ កាលពីដើមខែកុម្ភៈឥណ្ឌាក៏បានផ្តល់វ៉ាក់សាំងចំនួន ៧ម៉ឺនដូសផងដែរ។ ឥណ្ឌាជាប្រទេសដែលផលិតវ៉ាក់សំាងធំបំផុតលើពិភពលោក ហើយពេលនេះឥណ្ឌាកំពុងផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនAstraZeneca ។
ប្រទេសក្រីក្រ មិនអាចប្រកួតប្រជែងទិញវ៉ាក់សាំងជាមួយប្រទេសអ្នកមានបានឡើយ ដោយប្រទេសអ្នកមានបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងក្នុងតម្លៃខ្ពស់​។ នៅតំបន់ការីប៊ីន និងអាមេរិកកណ្តាល យុទ្ធនាការចាក់​វ៉ាក់សាំងនិងចាប់ផ្តើមនៅពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ។
មកទល់ពេលនេះ ពលរដ្ឋនៅជុំវិញពិភពលោក ជាង​១១០,៤លាននាក់ហើយឆ្លងកូវីដ-១៩​និងស្លាប់ជាង ២,៤លាននាក់ ។ ឥណ្ឌាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងសរុប ជាង​១០,៩លាននាក់៕ដោយ៖ធី រីណា

រូបភាព៖ Bloomberg


ចែករំលែក៖