ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសផ្តល់ជំនួយ ៤ពាន់លានដុល្លារ ដល់កម្មវិធីវ៉ាក់សាំង Covax របស់​​WHO

ចែករំលែក៖

មន្ត្រីអាមេរិក កាលពីថ្ងៃទី​១៨ខែកុម្ភៈ បានប្រកាសថា​ប្រធានាធិបតីបៃឌិន សម្រេចផ្តល់ជំនួយជាទឹកប្រាក់​រហូតដល់ទៅ​៤ពាន់លានដុល្លារ​ដល់កម្មវិធីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ Covax របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ប្រធានាធិបតីបៃឌិន នឹងប្រកាសពីការចំណាយ​ខាងលើ នៅក្នុង កិច្ចប្រជុំ G7 តាមអនឡាញ នៅថ្ងៃទី ១៩ខែកុម្ភៈ (ពេលវេលាអាមេរិក)ស្តីពីវិធានការទប់ស្កាត់កូវីដ​១៩ ក៏ដូចជាដំណើរការសេដ្ឋកិច្ច ពិភពលោកឡើងវិញ​ ក៏ដូចបម្រែបម្រួលអាកាសធាតុ និងការប្រឈមមុខតានតឹងជាមួយចិន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៨ខែកុម្ភៈ(ពេលវេលាអាមេរិក) មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់លោកបៃឌិន បានប្រកាសថា គម្រោងចំណាយពេលដំបូងគឺមានទឹកប្រាក់ ២ពាន់លានដុល្លារ ហើយអំពាវនាវដល់ប្រទេសផ្សេងទៀត ចូលរួម​ជាមួយអង្គការសុខភាពពិភពលោក ដើម្បីយកឈ្នះលើ កូវីដ ១៩ ជួយដល់ប្រទេសក្រីក្រនិងធម្យម​មានវ៉ាក់សាំង បង្កាដូចគ្នា។
កម្មវិធីវ៉ាក់សាំង Covax របស់អង្គការសុខភាពពិភពលោក គឺ ផ្តល់ដោយអត់គិតថ្លៃដល់ពលរដ្ឋ ២០% នៅទូទាំងពិភពលោក ​ស្ថិតនៅ​៩២ប្រទេស នៅឆ្នាំ​២០២១​។​ នៅពេលនេះ Covax បានព្រមព្រៀងទិញវ៉ាក់សាំង ២,២៧ពាន់លានដូស នៅក្នុងឆ្នាំ​២០២១ដើម្បីចែកចាយដល់ប្រទេសក្រីក្រ ហើយនៅដើមខែមីនា ការចែកចាយវ៉ាក់សាំងត្រូវបានចាប់ផ្តើម។
នេះជាសកម្មភាពដ៏ល្អបំផុតរបស់ប្រធានាធិបតី បៃឌិន បន្ទាប់ពីប្រកាសសងប្រាក់ដល់អង្គការសុខភាពពិភពលោក ២០០លានដុល្លារ​។ គោលដៅរបស់អាមេរិកគឺដើម្បីស្តារមុខមាត់របស់អាមេរិកឡើងវិញនៅលើឆាកអន្តរជាតិ​៕ដោយ៖ធី រីណា

រូបភាព៖ Reuters


ចែករំលែក៖