ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋឈ្មោះ ឌឿន សាមឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ពេលគាត់ភ្ជួរដីចំការ ស្ថិតនៅខាងជើងភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាច្រើនគ្រាប់ ហេីយបានមករាយការណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ។
គ្រាប់ជាច្រេីននេះដូចជា គ្រាប់ត្បាល់ 60m.m ចំនួន០១គ្រាប់ គ្រាប់ 60m.mមិនទាន់ដាក់ក្បាលផ្ទុះ ចំនួន០៩គ្រាប់និងក្បាលផ្ទុះគ្រាប់60m.mចំនួន ៦ដុំ ស្មើ១២គ្រាប់ ។ ការប្រទះឃើញនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០នឹង១៥នាទី ។
ក្រោយពីបានទទួលព័ត៌មាន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដាក់សញ្ញាគ្រោះថ្នាក់ និងរាយការណ៍ជូន CMAC រួចហើយ ។
សូមកប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះព្រោះវាអាចបង្កគ្រោះថ្នាក់ដល់បងប្អូនបានគ្រប់ពេលវេលា ៕ដោយ៖វណ្ណៈ