ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរងការរិះគន់ថាលួចចម្លងម៉ូតសម្លៀកបំពាក់ពីតារាល្បីថៃ គង់ ចាន់ស្រីមុំ ចេញមុខបញ្ជាក់

ចែករំលែក៖

      ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុខនេះលេចចេញសាររិះគន់ជាច្រើនទៅកាន់តារាសម្តែង និងពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ជុំវិញការចម្លងម៉ូតសម្លៀកបំពាក់តាមតារាស្រីថៃល្បីឈ្មមោះម្នាក់គឺអ្នកនាង Mai Davika នូវឈុតសម្លៀកបំពាក់ការ៉ូពណ៌ក្រហមស និងនៅមានឈុតរ៉ូបពណ៌ស្វាយស្រាលដែលធ្លាប់បានស្លៀកដោយតារាស្រីថៃល្បីឈ្មោះ Chompooនោះផងដែរ។ មិនត្រឹមតែសម្លៀកបំពាក់២ឈុតនេះឡើយដែលតារាស្រីរូបនេះបានបញ្ចេញ និងនាំឲ្យមានទស្សនិកជនមួយចំនួនហាក់សម្តែងអារម្មណ៍មិនពេញចិត្តនោះ។​ទោះជាយ៉ាងណាក្រោយរងកការរិះគន់នោះបានធ្វើឲ្យតារាស្រីរូបនេះចេញមុខបកស្រាយដោយបានស្នើឲ្យទស្សនិកជនយល់អំពីអ្វីទៅដែលហៅថាកូពី អ្វីទៅដែលហៅថា Fashion ដែលដើរទាន់សម័យកាល។ នាងថាឈុតពណ៌ក្រហមដែលនាងស្លៀកគឺមានតម្លៃប្រមាណ៥០០ដុល្លារអាមេរិក ដែលត្រូវបានផ្តល់ឲ្យដើម្បីយកមកធ្វើការផ្សព្វផ្សាយ ហើយនេះគឺជាតួនាទីរបស់នាងដែលត្រូវស្លៀកផ្សព្វផ្សាយ។​ ទោះជាយ៉ាងណានាងបានថ្លែងសារអរគុណចំពោះអ្នកគាំទ្រដែលបានធ្វើការបញ្ចេញយោបល់បើទោះក្នុងន័យរិះគន់ប៉ុន្តែក្នុងភាសាល្អសមរម្យថ្លៃថ្នូរនោះ។

គួរបញ្ជាក់ដែរថា គង់ ចាន់ស្រីមុំគឺជាតារាសម្តែងស្រីដែលមានតម្លៃខ្លួនខ្ពស់លើការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មដែលគម្រោងនៃការផ្សព្វផ្សាយខ្លះត្រូវបានគេទម្លាយថានាងស៊ីថ្លៃរាប់ម៉ឺនដុល្លារអាមេរិក ខណៈដែលមានផលិតផល និងសេវាកម្មមួយចំនួនផ្សេងទៀតត្រូវបានអញ្ជើញនាង ស្វាមី រួមទាំងកូនស្រីរបស់នាងជាតារាតំណាងដែលថ្លៃសេវាកម្មក៏ហក់ឡើងខ្ពស់ផុតពីតារាជាច្រើននោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖