ខេត្តកណ្ដាល៖ មានករណីឃាតកម្មមួយ ដោយលោកយាយម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់សម្លាប់ បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ ខណៈនៅផ្ទះម្នាក់ឯង ដែលបង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ម៉េង ហ៊ាង អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលកូនៗនិងចៅៗមិននៅផ្ទះ លោកយាយរងគ្រោះបាននៅផ្ទះម្នាក់ឯងក្នុងបន្ទប់ លុះមកដល់វេលាម៉ោងប្រហែល១០ជាង ចៅលោកយាយរងគ្រោះ ឈ្មោះ លី គុយអេង បានត្រឡប់មកដល់ផ្ទះវិញ ស្ងាត់មិនឮសម្លេងមាត់ក.យាយរបស់ខ្លួន ក៏ដេីរចូលទៅក្នុងផ្ទះ ភ្លាមនោះក៏បានឃេីញលោកយាយរបស់ខ្លួនដេកដួលនៅក្នុងផ្ទះ ដោយរដៃស្តាំបស់លោកយាយរងគ្រោះមានស្នាមមុតចេញឈាមនិងស្នាមរលាត់ស្បែកត្រង់ក និយាយពុំរួច តែនៅដឹងខ្លួន បេីកភ្នែក រួចក៏ស្រែកឆោឡោដល់អ្នកជិតខាងឲ្យមកជួយសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ តែលោកយាយរងគ្រោះបានស្លាប់បាត់ទៅហើយខណៈដល់មន្ទីរពេទ្យ។បន្ទាប់ពីមានហេតុការណ៍កើតឡើង កម្លាំង ជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់កុង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះមានស្លាកស្នាម ហេីមជាំលេី ក
ក្រោមថ្គាមខាងស្ដាំ ហេីមជាំ ក ខាងស្ដាំ លេីឆ្អឹងដងកាំបិត និងស្នាមមុតដាច់លេីម្រាមដៃ និងខ្នងដៃខាងស្ដាំ ។ ក្រៅពីស្លាក
ស្នាមនេះ ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡេីយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយរង របួស ធ្ងន់ធ្ងរ លេីកខាងស្ដាំ និងហេីមជាំកខាងឆ្វេងលេីឆ្អឹងដងកាំបិត បណ្ដាលឲ្យស្លាប់ អាចជាអំពើ ឃាតកម្ម ។
ក្រោយពីពិនិត្យសាកសពចប់សព្វ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស្អាង ជ័យ