ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត ព្រមទាំងប្រតិភូអមដំណើរបាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនសហគមន៍ និងមណ្ឌលទាំង០៥ដើម្បីជួយសម្រាលជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ ។
កម្មវិធីនេះប្រារព្ធធ្វើរួមនៅពីរទីតាំង គឺទីតាំងទី១ ប្រារព្ធក្នុងបរិវេនវត្តស្លា ភូមិពោនកក ឃុំឈេីទាវល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានចំនួន ០១សហគមន៍និង ទីតាំងទី២ ប្រារព្ធក្នុងបរិវេនមណ្ឌល់កុមារកំព្រារដ្ឋស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង មានចំនួន ០២មណ្ឌល ។
ក្នុងឱកាសនោះលោកស្រី ឌី សុខីទីឃាយុកោ បានពាំនាំបណ្តាំសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗ ចៅជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេសលោកស្រីបាន ណែនាំឱ្យក្មួយៗបង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ លោកស្រីបានបន្តផ្តាំផ្ញើឱ្យខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង
ហើយអំណោយដែលប្រគល់ជូនមណ្ឌល និងសហគមន៍នីមួយៗ នៅពេលនេះរួមមាន :
១-អង្ករផ្កាម្លិះ ១តោន
២-ឆ្នាំងធំចំនួន ០៥
៣-ខ្ទះធំចំនួន ០៥
៤-ចានបាយចំនួន ៥០
៥-ចានសម្លចំនួន ៥០
៦-ស្លាបព្រាបាយចំនួន ០៥ឡូ
៧-វែកឆាចំនួន ១០
៨-កាធុនអុីណុកចំនួន ០៥
៩-ទឹកត្រីចំនួន ១០យួរ
១០-ទឹកស៊ីអុីវចំនួន ១០យួរ
១១-ត្រីខចំនួន ០៥កេសធំ
១២-នំធុងចំនួន ១០កេសធំ
១៣-មីជាតិរស់ជាតិសាច់ជ្រូកចំនួន ៣០កេសតូច
១៤-មីជាតិរស់ជាតិសាច់មាន់ចំនួន ៣០កេសតូច
១៥-មីជាតិរស់ជាតិខគោចំនួន ៣០កេសតូច
១៦-ទឹកដោះគោខាប់ចំនួន ០៥កេស
១៧-ប៉ីចេង ៥០គីឡូ
១៨-ស្ករស ៥០គីឡូ
១៩-អំបិល ១០ គីឡូ
២០-ថវិកា៤លានរៀល និង ថវិកាប្រតិភូអមចំនួន ៨៥០ដុល្លា ។
ដោយឡែកកុមារកំព្រាទាំង០៥ មណ្ឌល និងសហគមន៍សរុប ២០១នាក់ ដោយម្នាក់ៗទទួលបានកាតាបដ៏ស្រស់ស្អាតមួយម្នាក់ៗដែលក្នុងនោះមានជាសំភារៈសិក្សា និង សំលៀកបំពាក់មួយសំរាប់ ព្រមទាំងឃីតមួយមានកន្សែង ច្រាសដុះធ្មេញ សាប៊ូដុំ និងជេល លាងដៃ០១ដបតូច ។ រីឯបុគ្គលិកសរុបចំនួន ៣០នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ក្នុងនោះរួមមាន
១-កន្សែង ០១
២-សាប៊ូដុំ ០១ ដុំ
៣-ទឹកជេលលាងដៃ ០១ ដបតូច
៤-សារ៉ុង ០១
៥-ក្រម៉ា ០១ និងថវិកាចំនួន៤០ម៉ឺនរៀល ។
សូមបញ្ជាក់ថា: មណ្ឌលកុមារកំព្រាទាំងនេះគឺជាកន្លែងជួយសង្គ្រោះកុមាររងគ្រោះដោយជំងឺអេដស៍ និងកុមារកំព្រាដែលឪពុកម្តាយបោះបង់តាមមន្ទីរពេទ្យដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញ វិជ្ជាជីវៈដល់ពួកគាត់៕
ដោយ៖ សិលា