ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះព្រិលទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំគ្របដណ្តប់ ៤៨/៥០រដ្ឋនៅអាមរិក

ចែករំលែក៖

អាមេរិក បានឆ្លងកាត់ដំណាក់កាល ត្រជាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំកន្លងមក ។ ព្យុះព្រិល និងអាកាសធាតុត្រជាក់ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋអាមរិក ដែលកំពុងតែប៉ះពាល់ស្រាប់ហើយដោយកូវីដ-១៩ ។ ជាមួយគ្នានេះព្យុះព្រិលបានធ្វើឲ្យប៉ះពាល់ដល់ការចែកវាយវ៉ាក់សាំង ក៏ដូចជាការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ-១៩ ។

នៅលើផ្ទៃដីអាមេរិកជាង៧៥%គ្របដណ្តប់ដោយព្រិលធ្លាក់ជាមធ្យមកម្រាស់ដលទៅ១៥សង់ទីម៉ែត្រ ។ នេះជាចំនួនព្រិលធ្លាក់ទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមកនៅលើទឹកដីអាមេរិក ។ រដ្ឋមួយចំនួននៅភាគកណ្តាលនិងភាគខាងត្បូងអាមេរិក គ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់ទូទាំងរដ្ឋ។ ផ្លូវថ្នល់រអិល បង្កគ្រោះថ្នាក់យ៉ាងខ្លាំងពេលធ្វើដំណើរ ។
រដ្ឋ ចំនួន៤៨ ក្នុងចំណោម៥០រដ្ឋគ្របដណ្តប់ដោយព្រិល ពលរដ្ឋអាមរិក ១៥៧លាននាក់ ស្មើនឹងពាក់កណ្តាលនៃពលរដ្ឋអាមេរិក ត្រូវតស៊ូ ទប់ទល់អាកាសធាតុត្រជាក់ខ្លាំង ។ តំបន់ខ្លះនៅអាមេរិក មានសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ ដល់ទៅដក៣០អង្សាសេ។
ព្រិលធ្លាក់យ៉ាងក្រាស់ប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ក៏ដូចជាចែកចាយវ៉ាក់សាំងនៅតាមបណ្តារដ្ឋនានាត្រូវ ខកខាន។ គម្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទៅទាំងអស់ នឹងត្រូវ ចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២១ តែពេលនេះត្រូវពន្យារទៅខែឧសភាវិញ ដោយសារតែការធ្លាក់ព្រិល។
នៅទីក្រុងញូវយ៉ក ព្រិលធ្លាក់មានកម្រាស់១០សង់ទីម៉ែត្រធ្វើឲ្យជើងហោះហើរដល់ទៅជាង ២០០ ត្រូវលុបចោល ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ជាច្រើនត្រូវផ្អាកផងដែរ ។ នៅរដ្ឋតិចសាស់រងផលប៉ះពាល់ខ្លាំងជាងគេ ដោយព្យុះព្រិល ហើយបណ្តាញអគ្គិសនីបានដំណើរការឡើងវិញនៅតំបន់មួយចំនួន ប៉ុន្តែនៅមានពលរដ្ឋ ជាង៣៥០ពាន់នាក់ និងក្រុមហ៊ុនជាច្រើនមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ នៅពេលដំបូងមានពលរដ្ឋដល់ទៅជាង ២,៧លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
តាមសារព័ត៌មាន New York Times បានផ្សាយថា មកទល់ពេលនេះមានពលរដ្ឋអាមេរិក ៣១នាក់ នៅ៨រដ្ឋស្លាប់ដោយសារតែព្យុះព្រិល ៕

ដោយ ៖ធីរីណា


ចែករំលែក៖