ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ជួយកសាងផ្ទះជូនប្រជាពលរដ្ឋជួបការលំបាកក្នុងស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងចំនួន ៣០នាក់ ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ១ខ្នង ឈ្មោះ សៅ វន់ អាយុ ៦០ឆ្នាំ រស់ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។

លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កម្លាំងក្រៅពីចេញបេសកម្ម ចុះសហការជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ករលួចឆ្លងព្រំដែនដោយខុសច្បាប់ និងការពារការឆ្លងរីករាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺត្រៀមអន្តរាគមន៍តាមបណ្តាគោលដៅ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ និងការងារមនុស្សធម៌ផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖