ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ កុម្ភៈ នេះ ក្រៅម៉ោងរដ្ឋបាល បានបន្ដប្រជុំជាមួយ
មន្ដ្រីខណ្ឌ មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺ covid-19 ខណៈ ជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយ ជុំវិញវិធានការ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺនេះផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍ដែលបានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ជាទ្រង់ទ្រាយធំមួយចូលក្នុងសហគមន៍ ដែលមានទ្រង់ទ្រាយធំជាង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាកន្លងមក ដែលទាមទារឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធរួមជាមួយនឹងប្រជាពលរដ្ឋផងដែរ ចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីឲ្យកម្ពុជារួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចេញនៅរាត្រីថ្ងៃទី២២កុម្ភៈនេះ៕
ដោយ៖ សំរិត