ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត Prius កំពុងឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យឯកជនសួគ៌ា​ បន្ទាប់ពីជិះម៉ូតូស្កុបពីយ៉ាងលឿនទៅបុករថយន្ត Toyota Prius ឆ្លងកាត់ទទឹងផ្លូវ​ពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ​ ចាន់ ប៊ុនណា ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ ABA ស្នាក់នៅ បុរីពិភពថ្មី​ កំបូល​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២​ បម្រុងទៅទិសខាងជេីង​ ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 1HI -2612 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ហេីយបានជ្រុលបុករថយន្ត​ Toyota Prius ខាងលេីចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូបាក់.ក​ រួញចូលគ្នា​ ឯរថយន្តរងការខូចខាត​ ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ​ហេីយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ា​ ដឹកយកទៅសង្គ្រោះភ្លាមៗ​ផងដែរ​ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យឯកជនសួគ៌ាតែម្ដង​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់​ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖