ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ : “ដំណឹងស្វែងរកមនុស្សបាត់ខ្លួន”

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ: នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលព័ត៌មានពីអាជ្ញាធរប៉ូលីសទីក្រុងសេអ៊ូលអំពីករណីបាត់ខ្លួនរបស់ស្ត្រីខ្មែរមួយរូបឈ្មោះ ឌុច រតនា (DUCH RATANA) អាយុ២១ឆ្នាំ មានទីលំនៅទីក្រុងសេអ៊ូល បានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

សូមបញ្ជាក់ថាស្ត្រីខាងលើកាន់វីសារF6 ហើយទើបមកដល់ប្រទេសកូរ៉េបានប្រហែល២ខែប៉ុណ្ណោះ។

បើបងប្អូនស្គាល់ ឬបានជួបស្ត្រីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមទំនាក់ទំនងមកស្ថានទូតតាមរយៈទូរស័ព្ទលេខ 0237851041៕

ដោយ, សុខ ខេមរា


ចែករំលែក៖