ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ថេត ទៅគម្រាមកំហែងគាត់ ហេីយប្រាប់ថាជាចៅរបស់លោក ស ថេត ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះបុគ្គលឈ្មោះ ថុង គឹមហួន ដែលបានយកឈ្មោះលោក ស ថេត ទៅគម្រាមអ្នកដ៏ទៃដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូរររបស់លោក ស ថេតការពិតបុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់លោក ស ថេត នោះទេ ។
ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ និងចាត់វិធានការតាមច្បាប់ ៕
ដោយ៖ សិលា