ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់និវត្តជន ចំនួន១គ្រួសារ ឈ្មោះសុខ សាវុធ (ហៅថង)ដែលមានជីវភាពខ្វះខាត រួមទាំងជួយធានារ៉ាប់រង និងចិញ្ចឹមចៅ៦នាក់ក្នុងបន្ទុក រស់នៅភូមិប្រាដាក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយដែលផ្តល់ជូនរួមមានសម្ភារ គ្រឿងឧបភោគ បរិភោគចំនួន ៦មុខ ភួយ១ និងថវិកាមួយចំនួន ។
ក្នុងនាមមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ តែងតែបន្តយកចិត្តទុកដាក់ ចាត់តាំងក្រុមការងារតាមដានដល់និវត្តជនរបស់កងពល ព្រោះកាលនៅបំរើក្នុងអង្គភាពពួកគាត់បានចូលរួមយ៉ាងសកម្ម រួមចំណែកក្នុងកិច្ចការពារសុខសន្តិភាពជូនជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាបានជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។
ឆ្លៀតឱកាសនោះដែរ លោកឧត្តមសេនីយ៍ បានក្រើនរំលឹកថា ត្រូវរក្សាអនាម័យស្អាតជានិច្ចក្នុងការរស់នៅប្រចាំថ្ងៃ និងបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ពិសេសគោរពអនុវត្តឲ្យខានតែបាន តាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវ វិធានការ ៣ការពារ និង៣កុំ៕
ដោយ៖ សិលា