ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចូលរួមគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកកន្លះលាននាក់ដែលស្លាប់ដោយកូវីដ-១៩

ចែករំលែក៖

អាមេរិក ៖ នៅល្ងាចថ្ងៃទី២២ខែកុម្ភៈ(ពេលវេលាអាមេរិក)ប្រធានាធិបតីអាមេរិកចូ បៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានចូលរួមគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេសអាមេរិក បានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។

លោកបៃឌិន និងភរិយា Jill Biden ព្រមទាំងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីសនិងស្វាមី បានចូលរួមពីធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ដោយកូវីដ-១៩។
ថ្នាក់ដឹកនាំកំពូលអាមេរិកទាំងពីររូប បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចំណាយពេល១នាទីក្នុងពេលព្រះអាទិត្យលិច ដើម្បីគោរពវិញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន បានស្នើឱ្យ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរយៈពេល៥ថ្ងៃ។
ប្រធានាធិបតីបៃឌិនបានប្រកាសថា «នេះជាការបាត់បង់យ៉ាងធំធេង របស់អាមេរិក។ យើងនឹងយកឈ្នះកូវីដ-១៩ តាមការសាមគ្គី គោរពការណែនាំរបស់ក្រសួងសុខាភិបាលនិងចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។
ជាមួយគ្នានេះដែរ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ក៏បានស្នើដល់មន្ត្រីទាំងអស់នៅក្នុងវិមានកាពីតូល ចំណាយពេល១នាទីដើម្បីគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកដែលស្លាប់ដោយកូវីដ-១៩ ។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅជាង២៥លាននាក់ និងស្លាប់ជាងកន្លេះលាននាក់៕

ដោយ៖ធីរីណា


ចែករំលែក៖