ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នដួលរងរបួសបាក់ភ្លៅនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនដល់ផ្លូវកោងមិនប្រយត្ន័ក្រឡាច់ចង្កូតដួលបោកនិឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅលើផ្លូវជាតិលេខ៣១៧ស្ថិតក្នុងភូមិគ្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះញឹក សុីធន់ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ(តំបន់សេដ្ឋកិច្ចពិសេសឈីលូ) រស់នៅភូមិបាតថង់ ឃុំគគីរសោម សុ្រកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H-១០៤៦
នៅលើផ្លូវជាតិលេខ៣១៧ដោយប្រើប្រាស់ល្បឿនលឿនហើយដល់ផ្លូវកោងមិនប្រយ័ត្នក្រឡាច់ចង្កូតដួលបោកនិឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកទៅមន្ទេីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិតនិងអូសយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល៕

ដោយ៖យឹម សុថាន


ចែករំលែក៖