ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះ Boeing មួយគ្រឿងទៀតហើយឆេះម៉ាស៊ីនពេលហោះហើរ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសថា ជើងហោះហើរ DL2123 ប្រភេទ Boeing 757-200 ហោះហើរចេញពីទីក្រុង Atlanta ទៅកាន់ Seattle ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Salt Lake ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Delta បានឲ្យដឹងថា យន្តះហោះ Boeing 757-200 ត្រូវចុះចតជាបន្ទាន់ ក្រោយម៉ាស៊ីនមួយគ្រឿងបានឆេះពេលកំពុងហោះហើរ។ ជើងហោះហើរ បានចុះចតដោយសុវត្ថិភាព មិនមានករណីស្លាប់ឬរងរបួសនោះឡើយ ។ ចំណែកអ្នកដំណើរក៏បានប្តូរយន្តហោះបន្តដំណើរទៅកាន់គោលដៅ។
នៅជាករណីទី៣ហើយដែលយន្តហោះប្រភេទBoeing មានបញ្ហាឆេះម៉ាស៊ីន ។ កន្លងមកថ្មីៗ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ United Airlines បានផ្ទុះឆេះម៉ាស៊ីន កាលពីថ្ងៃទី២០ ខែកុម្ភៈ បានធ្លាក់បំណែកមកលើផ្ទះពលរដ្ឋ ។ នៅលើយន្តហោះនោះមានអ្នកដំណើរនិងក្រុមអាកាសយានិក ២៤១នាក់ ឆេះម៉ាស៊ីនផ្ទុះធ្លាក់បំណែកមកលើផ្ទះពលរដ្ឋផងដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ។
ពេលថ្មីៗនេះយន្តហោះ មួយគ្រឿងទៀត ប្រភេទ Boeing 747-400 បានផ្ទុះឆេះហើយធ្លាក់បំណែកមកលើស្រុក Meerssen បណ្តាលឲ្យមនុស្ស ២នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រៅពីនេះរថយន្តជាច្រើនគ្រឿងនិងផ្ទះពលរដ្ឋរងការខូចខាត។ បំណែកម៉ាស៊ីនយន្តហោះបានធ្លាក់មកចាក់ទម្លុះដំបូលរថយន្តទៀតផង៕

ដោយ៖ធី រីណា


ចែករំលែក៖