ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការលើកពេលសវនាការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា, ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគម៍ ២០ កុម្ភៈ” មានការរីករាលដាលឆាប់រហ័ស និង ស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ បន្ថែមទៀត សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច «លើកពេលសវនាការ ដែលបានគ្រោងទុកនៅចន្លោះពេលពី ថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២១ នៅពេលក្រោយ វិញ។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមម៍ ២០ កុម្ភៈ” បានធូរស្រាល។ ដោយឡែកពាក់ព័ន្ធ នឹងសំណុំរឿងចាំបាច់មួយចំនួន លោក លោកស្រីចៅក្រមពិនិត្យ និងចាត់ការតាមការជាក់ស្តែង យោងតាម ករណីនីមួយៗ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្ដុំ។

ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការ ជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ។

អាស្រ័យហេតុនេះ សូមលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖