ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំគណៈស្នងការ ចុះទៅប្រគល់រថយន្ត Ford Pick up ចំនួនពីរគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូន អធិការដ្ឋាននគេបាលស្រុកកំពង់សិលា និងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។
ដោយឡែក លោកស្នងការ ជួន ណារិន ក៏បាននាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ ចំនួន ១០លានរៀល យកទៅចែកជូនកងកម្លាំងគ្រប់បណ្តារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុង-ស្រុកទាំងអស់ ក្នុងនោះផងដែរ ។ក្នុងនោះគណះស្នងការ ក៌បានចែកជូនស្បៀងអារហារ គ្រឿងឧបភោគ បរិភោគ និង ម៉ាស់ ចែកជូនអធិការដ្ឋាននគរបាលទាំង ៥ ក្រុង-ស្រុក និង ២៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ ដោយអធិការដ្ឋាននិមួយៗ ទទួលបានអង្ករ ៣បាវ មីថៃ២កេសធំ ទឹកត្រី៥យួរ ទឹកសុីអុីវ ៥យួរ ភេសជ្ជៈ ២កេស ទឹកសុទ្ធ៥កេស និងម៉ាស់៥ប្រអប់ ដោយឡែកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ទទួលបាន អង្ករ ៥បាវ មីថៃ៣កេសធំ ទឹកត្រី១០យួរ ទឹកសុីអុីវ ១០យួរ ភេសជ្ជៈ ៤កេស ទឹកសុទ្ធ១០កេស និងម៉ាស់៨ប្រអប់។ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល២៥ប៉ុស្តនិ៍ក្នុង១ប៉ុស្តិ៍ទទួលបាន ថវិកាចំនួន ៣៣មុឺនរៀល អង្ករ ១បាវ មីថៃ១កេសធំ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ភេសជ្ជៈ ១កេស ទឹកសុទ្ធ ២កេស និងម៉ាស់ ២ប្រអប់ ដោយឡែក ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៤ ដែលជាប់ព្រុំប្រទល់ មានដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អូរជ្រៅ ទួលទទឹង សាមគ្គី និងទឹកថ្លា ក្នុង១ប៉ុស្តិ៍ ទទួលបានថវិកា ៤៣៧.៥០០រៀល អង្ករ ២បាវ មីថៃ១កេសធំ ទឹកត្រី ៣យួរ ទឹកសុីអុីវ ៣យួរ ភេសជ្ជៈ ១កេស ទឹកសុទ្ធ ៣កេស និងម៉ាស់ ២ប្រអប់។
កក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំអោយកងកម្លាំងទាំងអស់ប្រុងប្រយ័ត្នតាមដាន ដាក់វិធានការណ៍អោយបានខ្ពស់ពាក់ព័ន្ធ ជនលួចឆ្លងដែនខុសច្បាប់ ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ដើម្បីបង្ការជម្ងឺកូវីដ១៩ ព្រឹត្តការ ណ៍២០កុម្ភៈ បីការពារ ១• ពាក់ម៉ាស់ ២• លាងដៃ ៣• រក្សាគម្លាត (១ម.៥០)និង បីកុំ ១• កុំទៅកន្លែងមនុស្សកុះករ (ប្រជ្រៀត) ២• កុំនៅកន្លែងបិទជិត(បន្ទប់) ៣• ផ្អាកការចាប់ដៃ៕
ដោយ៖ សិលា