ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយបន្ទាប់ពីរងរបួសក្បាលអំឡុងពេលចាញ់ក្រុម Atalanta នៅកីឡដ្ឋាន Bergamo កាលពីថ្ងៃអាទិត្យ។
សារព័ត៌មាន CNA បានផ្សាយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះបានរងរបួសក្បាលរបស់គាត់នៅលើទីលានបន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Atalanta កីឡាករ Cristian Romero ក្នុងនាទីចុងក្រោយនៃការប្រកួត។
ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Victor Osimhenបានរងរបួសក្បាលរបស់គាត់ បន្ទាប់ពីការប្រកួតគាត់បានធ្វើតេស្តវេជ្ជសាស្ត្រ ប៉ុន្តែពួកគេមិនបានផ្តល់លទ្ធផលជាលទ្ធផលនៅឡើយទេ” ។
កីឡាកររូបនេះនឹងនៅតែស្ថិតក្នុងទីក្រុង Bergamo រហូតដល់ថ្ងៃអង្គារក្រោមការសង្កេតរបស់ Raffaele Canonico ដែលដឹកនាំក្រុមគ្រូពេទ្យនៅក្លិប Napoli ។
គួរបញ្ជាក់ថា ការបរាជ័យក្រោមថ្វីជើងក្រុម Atalanta បានធ្វើឱ្យក្រុម Napoli ស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ដោយមាន៤០ពិន្ទុ ដោយក្រុម Atalantaឡើងឈរនៅចំណាត់ថ្នាក់លេខ៤។ ក្រុមរបស់លោក Gennaro Gattusoនឹងត្រូវស្វាគមន៍ក្រុម Granada ក្នុងការប្រកួតជើងទី២នៃ Europa League វគ្គ៣២ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ ដែលការប្រកួតជើងទី១ក្រុម Napoli បានភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Granada ក្នុងលទ្ធផល២ទល់០។ ដូច្នេះក្រុម Napoli ចាំបាច់ត្រូវឈ្នះយ៉ាងតិច៣ទល់០ទើបអាចឡើងវគ្គ១៦ក្រុមបន្តទៀតបាន ៕
ដោយ៖ភារៈ