ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ! មេបំពុលព័ត៌មានក្លែងក្លាយឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today , ផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា មុនពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់មហាមិត្តចិនដល់កម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖