ម្ចាស់ជើងឯកវាយកូនហ្គោល Tiger Woods ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី២៣ ខែកុម្ភៈដោយមានរបួសជើងយ៉ាងធ្ងន់ធ្ងរនៅពេលដែលរថយន្តរបស់គាត់ក្រឡាប់នៅលើផ្លូវ ហើយរអិលចុះពីលើភ្នំដោយតម្រូវឲ្យក្រុមអ្នកជួយសង្គ្រោះដឹកគាត់ចេញពីរថយន្ត។ យោងតាមសារព័ត៌មានរ៉យទ័រដែល CNA យកមកចុះផ្សាយបានឲ្យដឹងថា ប៉ូលិសប្រចាំតំបន់ Los Angeles លោក Alex Villanueva បានប្រាប់សន្និសីទសារព័ត៌មានថា ការរងរបួសនេះមិនត្រូវបានគេជឿជាក់ថាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ប៉ូលិសបានអះអាងថា មិនមានភ័ស្តុតាងណាមួយបង្ហាញពីការធ្វេសប្រហែសរបស់អ្នកបើកបរនៅពេលដែលដឹកលោក Tiger Woods ហើយក៏រេចង្កូតធ្លាក់ចេញពីផ្លូវ ត្រូវបានគេសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ ហើយមិនមានសំណាកឈាមឡើយបន្ទាប់ពីគាត់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harbor-UCLA ។ លោក Tiger Woods គឺជាមនុស្សម្នាក់ក្នុងចំណោមឥស្សរជនកីឡាល្បីល្បាញបំផុតនៅលើពិភពលោកដែលធ្វើដំណើរតាមរថយន្តដែលបានធ្លាក់ចេញពីផ្លូវនៅម៉ោង៧និង១២នាទីព្រឹកម៉ោងនៅអាមេរិកក្បែរសហគមន៍ជាយក្រុង Rolling Hills Estates ។ អនុប្រធានតំបន់ Cariff លោក Carlos Gonzales ជាអ្នកដំបូងគេនៅកន្លែងកើតហេតុបាននិយាយថា លោក Woods នៅតែពាក់កៅអីសុវត្ថិភាពរបស់គាត់ដែលមានសុវត្ថិភាព ប៉ុន្តែគាត់បានទទួលរងរបួសជើងធ្ងន់ធ្ងរ។ ប្រធានផ្នែកអគ្គិភ័យរដ្ឋ Los Angeles លោក Daryl Osby បានប្រាប់អ្នកយកព័ត៌មានថា លោក Tiger Woods បានរងរបួសធ្ងន់ទាំងសងខាង ហើយត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុន្តែមានសុវត្ថិភាពពីជីវិតរបស់គាត់ ដោយមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ សូមបញ្ជាក់ថា លោក Tiger Woods មានវ័យ៤៥ឆ្នាំធ្លាប់បានរងរបួសផ្នែកខ្នង និងជង្គង់នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេចាត់ទុកថា ជាកីឡាករវាយកូនហ្គោលដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់។ គាត់គឺជាកីឡាករដែលឈ្នះពានរង្វាន់វាយកូនហ្គោលធំៗទាំង៤ជាប់ៗគ្នាដោយដណ្តើមបានពានរង្វាន់ US Open, British Open និង PGA Championship ក្នុងឆ្នាំ២០០០ និងពានរង្វាន់ Masters ក្នុងឆ្នាំ២០០១ ដែលជាការល្បីល្បាញដែលមានឈ្មោះថា Tiger Slam ៕ដោយ៖ភារៈ
រឿងទាក់ទង
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១៥ វិច្ឆិកា ចំនួន ៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ០៨នាក់
7 hours ago
រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក
8 hours ago