ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបារាំងប្រើប្រាស់អាវុធខុសច្បាប់ មានសារធាតុញៀន សមត្ថកិច្ចកំពុង​រៀបចំ​បំពេញបែបបទបណ្តេញចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ច​កម្ពុជា​កំពុង​រៀបចំ​បំពេញបែបបទ​ដើម្បី​បណ្តេញ​បុរស​ជនជាតិ​បារាំង​ម្នាក់​ចេញពី​កម្ពុជា បន្ទាប់ពី​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ឃាត់ខ្លួន​ កាលពី​ថ្ងៃទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ចំណុច​បរិវេណ​ក្នុង​បុរី​សុភមង្គល ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ស្នាក់នៅ​ដោយ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​បង្ក​ការអុកឡុក​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។

នេះ​បើតាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ ម្សិលមិញ។
បុរស​ជនជាតិ​បារាំង ឈ្មោះ BAUDRY SEBASTIEN អាយុ៤៣ឆ្នាំ​ ៕

ដោយ៖ សិលា


ចែករំលែក៖