ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ពីរ​គ្រឿងឆេះខ្ទេច​ និងមួយគ្រឿងទៀតក្រឡាប់​លើចិញ្ចើម​ថ្នល់​ជាតិ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ យ៉ាងហោចណាស់រថយន្តចំនួន​​៣​គ្រឿង​ បានរងការខូចខាត ក្នុងនោះ​​បណ្តាលឱ្យ​​ឆាប​ឆេះ​​អស់​២​គ្រឿង និងមួយគ្រឿងទៀត​ក្រឡាប់​លើចិញ្ចើម​ថ្នល់​ជាតិ​ ខណៈដែល​រថយន្តទាំង៣គ្រឿង​នេះ​ បាន​​បុក​គ្នាយ៉ាងពេញទំហឹង​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅជួយអន្តរគមន៍បាញ់ពន្លត់ផងដែរ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់នេះ​ បានកើតឡើង ​​នារសៀលថ្ងៃទី​២៥ កុម្ភៈ ស្ថិតនៅផ្លូវក្រវាត់ក្រុង​ខេត្ត​ព្រៃវែង ។

បេីតាមសេចក្តីរាយការណ៍បឋម​នៅក្នុង​ហេតុការណ៍ខាងលើនេះ​ បានបញ្ជាក់ថា មានមនុស្ស​​​រង​របួស​ធ្ងន់-​ស្រាល​ប្រមាណ​៣​នាក់ ​ប៉ុន្តែ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុងចុះអន្តរាគមន៍ និងជួយបាញ់ទឹកពន្លត់លើរថយន្ត​កំពុង​ឆាបឆេះនោះ​​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផងដែរ​៕ដោយ​៖សហការី​


ចែករំលែក៖