ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសអាល្លឺម៉ង់សម្រុកចូលទីតាំងដែលឃោសនាទស្សនៈក្រុមអ៊ិស្លាមជ្រុលនិយម

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានឲ្យដឹងថា ក្រុមJama’atu Berlin មាន២ក្រុម គឺស្ត្រីមួយក្រុមនិងបុរសមួយក្រុម ដែលបានផ្សព្វផ្សាយទស្សនៈ អ៊ិស្លាមជ្រុលនិយម គាំទ្រការវាយប្រហារភេរវកម្ម។
នៅថ្ងៃទី២៥ខែកុម្ភៈ កម្លាំងប៉ូលិស អាល្លឺម៉ង់ បានសម្រុកចូលតំបន់ Brandenburg ក្នុងទីក្រុងប៊ែរឡាំងដើម្បីស្រាវជ្រាវអង្គការមួយដែលបានហាមប្រាមដំណើរការដោយសារតែឃោសនាទស្សនៈអ៊ិស្លាមជ្រុលនិយម បង្កអសន្តិសុខក្នុងសង្គម ។
ប៉ូលិសប្រមាណ៨០០នាក់ រួមមានកម្លាំងពិសេស SWAT បានចូលរួមវាយប្រហារចាប់ក្រុមជ្រុលនិយម ដែលអាចបង្កអសន្តិសុខក្នុងសង្គម។
ការវាយប្រហារពីកម្លាំងសន្តិសុខ ដោយប្រមូលបានភស្តុតាងជាច្រើន ហើយកម្លាំងសន្តិសុខនិងប្រកាសនៅពេលក្រោយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Andreas Geisel បានបញ្ជាក់ថា «យើងនឹងដកទាំងឬសគល់នៃក្រុមភេរវកម្មអ៊ិស្លាម ទើបប្រទេសមានសន្តិសុខពេញលេញ»។
ក្រុម Jama’atu Berlinមានទស្សនវិស័យ គាំទ្រការវាយប្រហារភេរវកម្មទៅលើពលរដ្ឋស្លូតត្រង់ ។ ក្រុមនេះបានបែងចែកជាពីរក្រុមផ្សេងគ្នា គឺក្រុមបុរស និងក្រុមស្ត្រី ដោយតែងតែជួបគ្នានៅផ្ទះ ផ្ទាល់ខ្លួន និងរមណីយដ្ឋាន ដើម្បីឃោសនាពីទស្សនៈជ្រុលនិយម តាមបណ្តាញអុីនធើណេត និងខិត្តប័ណ្ណនៅទីសាធារណៈ៕

ដោយ ៖ធីរីណា(រូបភាព៖dw.com)


ចែករំលែក៖