ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសដើរទៅលេងស្រះទឹកក្រោយផ្ទះចៃដន្យអាក្រក់លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារព្រមទាំងអ្នកធ្វើដំណើរបន្ទាប់ពីក្មេងប្រុសម្នាក់បានលង់ទឹកស្រះក្រោយផ្ទះស្លាប់ដោយសារឪពុកម្ដាយមានការធ្វេសប្រហែសព្រោះជាប់រវល់ធ្វើការងារកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិព្រៃវល្លិ ឃ៉ំថ្មី ស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះសាយ គឹមថុង អាយុ៥ឆ្នាំកន្លះមានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុឪពុកម្ដាយជាប់រវល់ធ្វើកិច្ចការផ្ទះដោយមិនបានចាប់អារម្មណ៍និឹងកូនប្រុសដែលបានដើរទៅលេងទឹកស្រះនៅខាងក្រោយផ្ទះចម្ងាយប្រមាណ១៥០ ម៉ែត្រនោះទេ។ក្រោយមកស្រាប់តែមិនឮសូរសំឡេងកូននិយាយឆ្លើយឆ្លងជាមួយទើបភ្ញាក់ខ្លួនស្រែកហៅនិងដើររកស្រាប់តែប្រទះឃើញកូនលង់ទឹកស្រះនិងប្រញាប់ប្រញាល់ជួយស្រង់និងសង្គ្រោះតែអកុសលយឹតពេលទៅហើយ។

សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុកម្តាយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹមសុថាន


ចែករំលែក៖