ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១៨នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅ​​យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក​ ហ៊ត​ គឹមនី អភិបាល​រង​ខណ្ឌ​ បានសហការជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងCOVID-19 TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៨នាក់ ស្ថិតនៅទីតាំងចត្តាឡីស័ក មុខវត្តច័ន្ទរង្សី ស្ថិតនៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖