ព័ត៌មានទាន់ហេតុការណ៍៖

Sevilla ចង់បាន៦៨លានផោនសម្រាប់គោលដៅរបស់ Man Utd លើខ្សែការពារ Kounde

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United កំពុងបន្តឃ្លាំមើលខ្សែការពារកណ្តាលរបស់ក្លិប Sevilla កីឡាករ Jules Kounde ទោះបីជាមានភាពស្ទាក់ស្ទើរក្នុងការបំពេញតាមការចង់បានដែលមានតម្លៃ៦៨លានផោនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងនាមខ្សែការពារកណ្តាលដ៏ឆ្នើមម្នាក់នៅទ្វីបអឺរ៉ុបក្នុងរយៈពេល១៨ខែកន្លងមកនេះដោយមានការប្រជែងពីក្រុម Manchester City ក្នុងការចុះហត្ថលេខាជាមួយគាត់កាលពីរដូវក្តៅមុនផងដែរ។ ក្លិប Sevilla ទទួលស្គាល់ពីការចង់ចុះហត្ថលេខាជាមួយ Kounde ប៉ុន្តែជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលរងការវាយប្រហារដោយ Covid-19 ពួកគេមិនចង់ចំណាយតិចជាងតម្លៃទីផ្សាររបស់គាត់ទេ។ ការវាយតម្លៃរបស់ក្រុម Sevilla បានជំរុញឱ្យក្រុម Manchester City ពន្លឿនការផ្លាស់ប្តូរតម្លៃ៦២លានផោនរបស់ពួកគេទៅលើកីឡាករ Ruben Dias របស់ក្រុម Benfica វិញកាលពីរដូវកាលមុន។ ចាប់តាំងពីពេលនោះមកការចង់បានកីឡាករ Kounde ត្រូវបរាជ័យ ហើយទើបតែរដូវកាលនេះក្លិបបិសាចក្រហមបានព្យាយាមបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យចូលរួមជាមួយក្លិបម្តង។ នាយកកីឡាក្លិប Sevilla លោក Monchi បានសារភាពថា តម្លៃស្នើរបស់ពួកគេអាចត្រូវបានបំប៉ោង ប៉ុន្តែគាត់មានកាតព្វកិច្ចការពារហិរញ្ញវត្ថុរបស់ក្លិបដែលដាក់តម្លៃខ្លួនទៅលើខ្សែការពារ Kounde សម្រាប់ក្លិបណាដែលចង់បានកីឡាកររូបនេះ ៕ដោយ៖ភារៈ


ចែករំលែក៖