ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ម្ចាស់សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាប ថា ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនចំនួន ៤នាក់ ឈ្មោះ FAN YONGFENG អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH2977614 ,ឈ្មោះ ZHANG DONGHUI អាយុ ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EHB903133 ,ឈ្មោះ WANG GUODONG អាយុ ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH768403 និងឈ្មោះ WANG ZHILONG អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB642936 ដែលបានស្នាក់នៅសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីបើធី ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យលោក ផ្អាកជាបណ្តោះអាសន្ន សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីបើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែល កំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតប បន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងអគារ ដើម្បី ធ្វើតេស្តរកវីរុសកូវីដ-១៩។ ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងអគារត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក គ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់សណ្ឋាគារ កាស៊ីណូ ហ្វូដដេស អេន លីបើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងករណីលោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។ “អាស្រ័យហេតុនេះសូម លោក អាយ ម៉ាស័រ អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា