ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ស្តីពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មេត្តាជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមណែនាំ ដល់លោក លោកស្រី ដូចខាងក្រោម៖

១. លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមិនមានភារកិច្ច ចាំបាច់ត្រូវមកបំពេញការងារនៅអង្គភាព អាចបំពេញការងារពីចម្ងាយ ឬអនឡាញ (ONLINE) បាន ដើម្បីជៀសវាងការជួបជុំ។

២. ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានការប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវ រាយការណ៍ជាបន្ទាន់ដល់ការិយាល័យរដ្ឋបាលនៃមន្ទីរអគ្គនាយកដ្ឋាន និងអនុវត្តវិធានចត្តាឡីស័ក។
៣. អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ ។ ពិសេសចៀសវាងទៅកាន់ ជាទីកន្លែងមានការប្រមូលផ្តុំមនុស្សច្រើនកកកុញ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក ដឹកនាំ និងមន្ត្រីរាជការ ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖