ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ អាជ្ញាធរ បាននឹងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។ រដ្ឋបាលសាលាខណ្ឌឬស្សីកែវ សូមជម្រាបជូន ព័ត៌មាន ស្តីពី ការបង្កើត QR Code សម្រាប់ទីតាំង ធ្វើចត្តាឡីស័ក ចំនួន០៤ទីតាំងខាងលើដែលអាជ្ញាធរកំពុងធ្វើការបិទជាបណ្ដោះអាសន្ន មានដូចខាងក្រោម ៖

១-សង្កាត់ទួលសង្កែ២ មាន ០២ គឺ :
-ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២-សង្កាត់ឫស្សីកែ មាន ០១ គឺ :
-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :
-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

ដោយ៖ សិលា


ចែករំលែក៖