ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ពីបទលួចកាច់.កម៉ូតូ

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ទី១.ឈ្មោះអាន សុថាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នក្នុងភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី២-ឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជាមួយគ្នា ដែលសមត្ថកិច្ចបញ្ជាក់ថាជាក្រុមជនសកម្មក្នុងការធ្វើសកម្មភាពលួចនិងកាច់បំបាក់សោ.កម៉ូតូ លួចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងចាប់ឃាត់ខ្លួនកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងឃុំបិតត្រាំង ក្រោយជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាវីសិន  ពណ៌ស គ្មានស្លាកលេខរបស់ ជនជាតិចិនឈ្មោះ PanShoa  Fang ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបុគ្គលិករោងចក្រអគ្គិ៥សនី  ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ កុម្ភៈ ២០២១ យកទៅលក់នៅរាជធានីភ្នំពេញ រួចត្រឡប់មកកន្លែងស្នាក់នៅវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបាននគរបាលកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖