ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ​ រកឃេីញទីតាំងចំនួន៣​ ទៀត​ ដែល​ជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​​

ចែករំលែក៖

ភ្នំពេញ​៖​ យប់​នេះ​នៅវេលាម៉ោង៧​ និង០០នាទី​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននឹងកំពុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរកឃេីញទីតាំងចំនួន៣​ ទៀត​ ដែល​ជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​​។

បេីតាមប្រភពព័ត៌មានពីមន្រ្តីសាលាខណ្ឌដូនពេញ​ នៅយប់ថ្ងៃ​ទី​២៦​ កុម្ភៈ​នេះ​ បានឲ្យដឹងថា​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ សុខ​ ពេញវុធ​ និងលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និងដាក់កម្លាំងហ៊ុមព័ទ្ធទីតាំងចំនួន៣កន្លែងក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជា៖

ទី១-ធនាគារសហពាណិជ្ជ (UCB) នៅផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់។ ​
ទី២- ប៉ាស៊ីហ្វីក ប៉ាស្តាកូ អេដិន ។
ទី៣,- ផ្សារទំនេីបជីបម៉ុង ស៊ូភើម៉ាឃីត ភូមិ១ សង្កាត់ ស្រះចក ខណ្ឌដូនពេញត្រៀមសហការជាមួយក្រុមគ្រូពេទ្យ​ ដេីម្បីមកយកសំណាកទៅធ្វេីតេស្តរកវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ លោក សុខ​ ពេញវុធ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាល់កុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖