ខេត្តឧត្តរមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យអ្នកបើកបរគ្រឿងចក្រម្នាក់ អាយុ២៥ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមនមន្ទីពេទ្យ និងគ្រឿងចក្រភ្ជួរដីមួយគ្រឿងរងការខូចខាតយ៉ាងដំណំដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថាជនរងគ្រោះឈ្មោះ អុង សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រភ្ភ្ជួរឈូសឆាយដីចម្ការរស់នៅភូមិអានុក ឃុំចារឈូក ស្រុកអង្គរជុំ ខេត្ត សៀមរាប បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងតាវ និងបន្តបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្តស្រុកអន្លង់វែងបានឱ្យដឹង ក្រោយពីកើតហេតុភ្លាមៗ លោកបានបញ្ជាកងកម្លាំងកងរាជអាវុធហត្ថស្រុកចុះធ្វើការស្រាវជ្រាវ និងពិនិត្យដល់កន្លែងរកឃើញថា គ្រាប់មីនដែលផ្ទុះនេះជាគ្រាប់មីនតោនដែលសេសសល់ កាលពីសម័យ សង្គ្រាមកប់នៅក្នុងដី។ ខណៈនេះត្រូវបានត្រាក់ទ័របើកបរជាន់ បណ្តាលឱ្យផ្ទុះរងរបរបួសអ្នកបើកបរម្នាក់យ៉ាងធ្ងន់ធ្ងរហើយត្រូវបាននាំយកមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក អន្លង់វែងរួចហើយ ខណ:ត្រាក់ទ័រមួយគ្រឿងរងការខូចខាតយ៉ាងដំណំដែរនោះ៕
ដោយ៖ប្រាថ្នា