ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នារបួសមនុស្ស៥នាក់នៅស្រុកកំពង់រោទ៍និងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលដោយាសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តបុកចូលសំយាបផ្ទះអ្នកភូមិ និងម៉ូតូបុកជាមួយម៉ូតូនៅស្រុកកំពង់រោទ៍និងក្រុងបាវិត។

សមត្ថកិច្ចខេត្តស្វាយរៀងបានឱ្យដឹងថាករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅភូមិ ស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានរថយន្តហុីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ស្លាកលេខ៣A-៣០៤២ ព្រះសីហនុ ដឹកទំនិញដែលមានអ្នកបើកបរឈ្មោះ រ៉ា រតនា ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង សង្ស័យងងុយដេកបាបុកបុកចូលសំយាបផ្ទះមានម្ចាស់ឈ្មោះ មាស ឡេន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយអាណាត ឃុំញ ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង បណ្ដាលឱ្យខូចខាតសំយាបផ្ទះខាងមុខ និងសម្ភារមួយចំនួនទៀត។

ចំណែកវត្ថុតាងរថយន្តសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញដើម្បីធ្វើការដោះស្រាយតាមច្បាប់។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-6706 បើកបរដោយឈ្មោះ វន ប៉ែល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន IBS មានទីលំនៅភូមិថ្មី ឃុំស្វាយជ្រំ  ស្រុកមេសាង ខេត្តព្រៃវែង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ទូច សែ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន IBS មានទីលំនៅភូមិរោលជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុខាងលើក៏បានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ស្វាយរៀង 1A-4166 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ជុន វិរិទ្ធ ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជុន សិរីវិច្ឆិកា ភេទ ប្រុស អាយុ១០ ឆ្នាំ មុខរបរសិស្ស

មានទីលំនៅភូមិតាពៅ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង៕

ដោយ៖យឹម សុថាន


ចែករំលែក៖