ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅភាគខាងលិចម៉ិចស៊ីកូ ស្លាប់និងរបួស១៣នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់ និង ២នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា កាលពីយប់ថ្ងៃទី ២៧ខែកុម្ភៈ(ពេលវេលានៅម៉ិចស៊ីកូ) ពីក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ។
ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ជិះរថយន្ត បាញ់ប្រហារ សម្លាប់មនុស្ស ១១នាក់ នៅក្នុងរដ្ឋ Jalisco ភាគខាងលិចប្រទេសម៉ិចស៊ីកូ ។ ក្រៅពីអ្នកស្លាប់ក៏មានអ្នករងរបួសពីរនាក់ គឺប្រុសមួយស្រីមួយ។
រដ្ឋ Jalisco គឺជាទីតាំងធ្វើសកម្មភាពខ្លាំងបំផុតរបស់ក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសនេះ និងជាស្រុកកំណើតនៃក្រុមបងធំជួញដូរគ្រឿងញៀនជំនាន់ក្រោយរបស់ Jalisco (CJNG) មានភាពសហាវព្រៃផ្សៃបំផុតជាងក្រុមនានាក្នុងប្រទេសនេះ។
ប្រធានាធិបតី Andres Manuel Lopez Obrador បានចូលកាន់តំណែងកាលពីឆ្នាំ២០១៨ បានសន្យាថានឹងកាត់បន្ថយអំពើហិង្សានៅក្នុងប្រទេសនេះ ។ ប៉ុន្តែសកម្មភាពវាយប្រហារសម្លាប់មនុស្សនៅតែបន្តកើនឡើងខ្ពស់ដដែល ដោយមានអ្នកស្លាប់រាប់សិបពាន់នាក់ក្នុងមួយឆ្នាំៗ ដោយអំពើហិង្សា។
កាលពីខែធ្នូឆ្នាំ២០២០ អតីតអភិបាលរដ្ឋ Jalisco លោក Aristoteles Sandoval ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងភោជនីយដ្ឋាន ស្ថិតនៅក្នុងស្រុក Puerto Vallarta ៕

ដោយ៖ធីរីណា(រូបថត៖ ReutersFernado Carranza)


ចែករំលែក៖