ភ្នំពេញ៖ ប្រុសស្រីពីរនាក់ជាប្ដីប្រពន្ធជិះម៉ូតូយ៉ាងលឿនក្នុងសភាពភ័យស្លន់ស្លោក្រោយពីក្រុមចោរមានគ្នាពីនាក់បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេចហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពមិនខានដល់សមត្ថកិច្ចសូម្បីតែបន្តិច។
អំពើឆក់កាបូបនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០១ខែមីនាឆ្នាំ២០២០១ នៅចំណុចគល់ស្ពាន ស្ទឹងមានជ័យតាមបណ្ដោយផ្លូវរព្រះមុនីរ៉េតក្នុង សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះពីនាក់ប្ដីប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1P-7752 ចេញពីម្ដុំលូប្រាំក្នុងគោលបំណងទៅផ្ទះវិញនៅម្ដុំស្តុបចំការមនដោយបានធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពី ត្បួងទៅជើងលុះមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខ ក្រុមជនសង្ស័យ២នាក់ជិះម៉ូតូ ស្កុបពី មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ តែសំណាងល្អជនរងគ្រោះមិនដួលហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់មិនរំខានដល់នគរបាលប៉ុស្តិ៍នៅក្បែរនោះឡើយ។
សម្ភារៈបាត់បង់មាន កាត បសស១ អត្តសញ្ញាណប័ណ្ណ១
ពលរដ្ឋចាំមើលថាតើ លោកមេប៉ុស្តិ៍មានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពស្ទើតែរាល់យប់ទាំងនោះមកដាក់ទោសតាមច្បាប់ដែរឬយ៉ាងណា៕
ដោយ៖ផេង ភាព