ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១), ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុង ស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការ បម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹងនោះក៏ជា អន្តរកាលពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យ មានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅ បណ្តាខេត្តភាគពាយ័ព្យ ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មាន ៣២-៣៥ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៍មាន និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ដែលអាច កើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា ៕
ដោយ៖សុខ ខេមរា