ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ខកខានមិនបានចូលរួមប្រកួតជាមួយ Man Utd នៅ Europa League ដោយមានបញ្ហារបួស

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានរហូតដល់៣សប្តាហ៍ដោយមានបញ្ហារបួសសាច់ដុំភ្លៅខាងឆ្វេងមានន័យថា គាត់នឹងខកខានការប្រកួតជម្រុះពានរង្វាន់ Europa League ទល់នឹងអតីតក្រុមរបស់គាត់គឺបិសាចក្រហម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

សារព័ត៌មាន BBC Sport បានចេញផ្សាយកាលពីថ្ងៃទី២ ខែមីនាថា កីឡាករវ័យ៣៩ឆ្នាំដែលរកបាន២៩គ្រាប់ក្នុង៥៣ប្រកួតពេលចូលរួមជាមួយក្រុមបិសាចក្រហមត្រូវបានប្តូរចេញនៅនាទីទី៥៦ នៃជ័យជម្នះ ២-១ របស់ក្រុម AC Milan លើក្រុម Roma កាលពីថ្ងៃអាទិត្យកន្លងទៅ

ការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយនឹងត្រូវប្រកួតនៅថ្ងៃទី១១ខែមីនា ហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនាខាងមុខ

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ZlatanIbrahimovicរកបាន១៦គ្រាប់ក្នុង២១ប្រកួតនៅក្លិប AC Milan បច្ចុប្បន្នក្រុម AC Milan ឈរនៅលេខ នៅអុីតាលី Serie A ចាញ់ពិន្ទុ ពីក្រុមគូប្រជែង កំពូលតារាង Inter Milan ដោយ៖ភារៈ


ចែករំលែក៖