ព័ត៌មានទាន់ហេតុការណ៍៖

លោក David Beckham ៖ Messi និង Ronaldo គឺជាកីឡាករដែលយើងចង់នាំទៅក្លិប Inter Miami

ចែករំលែក៖

លោក David Beckham កំពុងដឹកនាំក្រុមរបស់គាត់ Inter Miami ចូលរដូវកាលទី២នៅលីគកំពូលអាមេរិក MLSបន្ទាប់ពីបាននាំយកកីឡាករកំពូលមួយចំនួនដូចជា Gonzalo Higuain និងកីឡាករ BlaiseMatuidiដែលអតីតតារាបាល់ទាត់អង់គ្លេសរូបនេះកំពុងព្យាយាមពង្រឹងដល់ក្លិបរបស់លោកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

លោក David Beckham បាននិយាយថា “ខ្ញុំបាននិយាយពីថ្ងៃមួយថាប្រព័ន្ធសិក្សារបស់យើងគឺជាផ្នែកដ៏ធំមួយនៃក្លិបនេះ ហើយប្រសិនបើយើងអាចនាំកីឡាករឆ្នើមៗមកកាន់ទីនេះបាន វាគឺជាដង្ហើមរបស់ក្លិបInter Miami។  ប៉ុន្តែយើងក៏ដឹងដែរថា អ្នកគាំទ្រក្លិបយើងចង់ឃើញតារាបាល់ទាត់ឆ្នើមៗផ្សេងទៀតមកកាន់ទីនេះ”

លោកបន្តថា “យើងមានកីឡាករដូចជា Gonzalo Higuain និង Blaise Matuidi ដែលបន្ថែមភាពអស្ចារ្យ ប៉ុន្តែយើងឆ្ពោះទៅមុខទៀត! យើងចង់មានឱកាសនាំយកកីឡាករល្បីៗមកជាមួយ។ ខ្ញុំក៏នៅតែរំពឹងពីការមកដល់របស់ Lionel Messi និង Cristiano Ronaldo ជាការពិតយើងតែងតែចង់នាំយកកីឡាករឆ្នើមរូបនេះណាស់ ក្រុម Inter Miami គឺជាការទាក់ទាញដ៏អស្ចារ្យសម្រាប់នរណាម្នាក់ ហើយកីឡាករប្រភេទនេះ (Messiនិង Ronaldo) គឺជាអ្នកដែលយើងចង់នាំយកមកទីនេះ

សូមបញ្ជាក់ថា ក្លិប Inter Miami បង្កើតឡើងកាលពីឆ្នាំ២០១៨ ស្ថិតក្នុងលីគកំពូលបាល់ទាត់សហរដ្ឋអាមេរិក MSL ដែលម្ចាស់ក្លិបផ្ទាល់គឺលោក David Beckham ជាអតីតកីឡាករបាល់ទាត់ឆ្នើមមួយរូបនៅអង់គ្លេសដែលធ្លាប់លេងឲ្យក្លិបល្បីៗនៅតំបន់អឺរ៉ុប ៕ដោយ៖ភារៈ


ចែករំលែក៖