ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាល និងយោធា ឃាត់ខ្លួនមុខសញ្ញាកាច់សោ.កម៉ូតូរួមទាំងវត្ថុតាង

ចែករំលែក៖

       ខេត្តពោធិ៍សាត់ ៖ រសៀលម្សិលមិញថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងមន្រ្តីយោធាកងពលតូចអន្តរាគមន៍លេខ១៤ សហការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូនៅក្រុងពោធិ៍សាត់ ដោយឃាត់ខ្លួនមុខសញ្ញា២នាក់ដកហូតវត្ថុតាងម៉ូតូ១គ្រឿង ។

 មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ធុច ពុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ។
ទី-២ ឈ្មោះ រ៉ាយ រ៉ាន់ ហៅដូង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន លទ្ធផល ការធ្វើតេស្តទឹកនោម(វិជ្ជមាន+)វត្ថុតាងម៉ូតូ១គ្រឿងម៉ាក និច ពណ៌ស គ្មានស្លាកលេខ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំបែបបទបញ្ជូន ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖