ទីតាំងទទួលជនភៀសខ្លួន នៅព្រំដែនភាគខាងត្បូង ត្រូវបានប្រើប្រាស់ធ្វើជា កន្លែងសម្រាក់ស្នាក់នៅ របស់បុគ្គលិកធ្វើការនៅក្រុមហ៊ុនរ៉ែប្រេងកាលពីខែកក្កដាឆ្នាំ២០១៩ ក្រោមរដ្ឋកាលដឹកនាំរបស់លោកត្រាំ។ នៅពេលនេះបានសម្រេចបើកទទួលជនភៀសខ្លួនឡើងវិញហើយ។
ស្ថានភាពកុមារភៀសខ្លួន ដោយមិនមានអ្នកធំទៅជាមួយ បានកើនឡើងខ្ពស់នៅតំបន់ព្រំដែន ភាគខាងត្បូងអាមេរិក ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិន បានបញ្ជាឲ្យបើកទទួលជនភៀសខ្លួនជាបណ្តោះអាសន្ន។
គិតត្រឹមថ្ងៃទី២ខែមីនា(ពេលវេលាអាមេរិក) ទីតាំងទទួលជនភៀសខ្លួនបានទទួលកុមារជាង ២០០នាក់ មានអាយុចាប់ពី១២ដល់១៧ឆ្នាំ ។ ទីតាំងខាងលើ ស្ថិតនៅ ក្នុងទីក្រុង Carrizo Springs ក្នុងរដ្ឋតិចសាស់។
កុមារភៀសខ្លួនដោយមិនមានមនុស្សធំទៅជាមួយនៅព្រំដែនម៉ិចស៊ីកូ បានថយចុះនៅសល់តែ ៧៤១នាក់ប៉ុណ្ណោះ គិតត្រឹមខែមេសាឆ្នាំ២០២០ ប៉ុន្តែក្រោយលោកបៃឌិនឡើងកាន់អំណាចវិញ ចំនួនកុមាភៀសខ្លួនគ្មានមនុស្សធំ បានកើនឡើងដល់ទៅ៥.៨៧១នាក់ ក្នុងខែមករាឆ្នាំ២០២១។
ក្រោយឡើងកាន់អំណាចប្រធានាធិបតីអាមេរិក ចូបៃឌិន បានប្រកាស ទទួលជនភៀសខ្លួនជាថ្មីឡើងវិញ។ មិនតែប៉ុណ្ណោះ លោកបានសម្រេចផ្តល់សិទ្ធិរស់នៅស្របច្បាប់ ដល់ជនភៀសខ្លួន១១លាននាក់ រស់នៅយូរឆ្នាំហើយក្នុងទឹកដីអាមេរិកដោយមិនទាន់ទទួលបានសិទ្ធិពេញលេញ៕ដោយ៖ធីរីណា
(រូបភាព៖AFP/TTXVN)