ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទំងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៣ខែមីនាឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីព្រឹក  នគរបាលខណ្ឌឬស្សីកែវធ្វើការតាមស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ)ក្រោយពីជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពកាលពី៤ថ្ងៃកន្លងមក នៅចំណុចបណ្តោយផ្លូវលេខ៥ក្រុមទី៥ភូមិ ៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

-ជនរងគ្រោះឈ្មោះ យ៉េត ច័ន្ទសីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១A ផ្លូវលេខ ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

ចំណែកជនសង្ស័យទាំង៣នាក់មាន ៖

ទី១-ឈ្មោះ ម៉ៅ សុីម៉េង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។

ទី២-ឈ្មោះ ស៊ុម ធី ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)

ទី៣-ឈ្មោះ ហ្វី សឹកគ្រី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)។ 

           សំភារៈដកហូតរួមមាន៖

១/ម៉ូទ័របាញ់វីសចំនួន ០១ 

២/ខ្សែភ្លើងមួយដុំ ។

      លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ម៉ោង២រសៀល ខាងលើជនរងគ្រោះបានចាក់សោរផ្ទះត្រឹមត្រូវរួចបានចេញទៅក្រៅបាត់លុះស្អែកឡើងបានត្រឡប់មកផ្ទះវិញឃើញរបងផ្ទះចំហរនិងបង្អួចឃើញស្នាមគាស់បាក់ចំរឹងដែក ជនរងគ្រោះបានចូលទៅមើលសំភារៈក្នុងផ្ទះមានសភាពរប៉ាត់រប៉ាយរើរកកាយបានបាត់សំភារមួយចំនួនក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមទាំងវត្ថុតាងនៅចំណុចភូមិ៣សង្កាត់ច្រាំងចំរេះ១ថ្ងៃទី០៣ខែមីនាឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីព្រឹក ក៏បាននាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖