ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានរុស្ស៊ី បំផ្ទុះផ្ទាំងទឹកកក នៅដងទន្លេ Inevka(មានវីដេអូ)

ចែករំលែក៖

កម្លាំងទាហានរថក្រោះ​ ZVO បានបំផ្ទុះ បំបែកផ្ទាំងទឹកកកនៅដងទន្លេ Inevka ​​នៅទីក្រុងមូស្គូ ដើម្បី ការពារអ្នកភូមិគេចផុតពីគ្រោះទឹកជំនន់​។
ផ្ទាំងទឹកកក បានបិទជិតផ្លូវទឹកហូរ នៅដងទន្លេ មានកម្ពស់ ៣ម៉ែត្រនិងទទឹង ពី​២៥០ ដល់​៤០០ម៉ែត្រ។ ក្រុមវិស្វករបានធ្វើការបំផ្ទុះរំសេវ នៅ​៣កន្លែងផ្សេងគ្នា ជាការបើកផ្លូវឲ្យទឹកហូរ​បញ្ចៀសការជនលិចភូមិអ្នកស្រុក ។
ក្រុមជំនាញ បានប្រើប្រាស់ រំសេវដល់ទៅ ២០០គីឡូក្រាមដើម្បីបំផ្ទុះ បើកផ្លូវឲ្យទឹកហូរដែលមានប្រវែង​១គីឡូម៉ែត្រ​៕

ដោយ៖ធីរីណា(រូបភាព៖ www.tienphong.vn)


ចែករំលែក៖