ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ បានបន្តចុះធ្វើការណែនាំបន្ថែមដល់ម្ចាស់ ហាងលក់ទំនិញ ភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្ត (៣ការពារ ៣កុំ) ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕
ដោយ៖ ចន្ទ លីហ្សា