ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។

បច្ចុប្បន្នកីឡាករ Murray ដែលមានចំណាត់ថ្នាក់លេខ១២៣ បានឈ្នះការប្រកួតកម្រិតដំបូងរបស់ខ្លួនចាប់តាំងពីខែសីហាដោយបានផ្តួល Robin Haase កាលពីថ្ងៃដើមសប្តាហ៍នេះ ទោះយ៉ាងណាកីឡាករលេខ៤ Rublev បានធានាសុវត្ថិភាពក្នុងការប្រកួតក្នុងរយៈពេល១ម៉ោងនិង៣៤នាទីដើម្បីទទួលជ័យជម្នះ

ចំណែកកីឡាករលំដាប់ទី៣របស់អង់គ្លេស Cameron Norrie ក៏បានចាញ់កីឡាកររុស្ស៊ី Karen Khachanov ដែលបានកត់ត្រាជ័យជម្នះ ៦-២ , ៦-២ ក្នុងរយៈពេលប្រកួត១ម៉ោងនិង១៤នាទី។ នេះជាការជួបគ្នាលើកទី១ រវាងកីឡាករលេខ២១ពិភពលោក Karen Khachanov ដែលជាអ្នកយកឈ្នះលើកីឡាករលំដាប់ទីStan Wawrinka ក្នុងជុំបើកឆាក ហើយក៏បន្តឈ្នះក្នុងជុំទី២ទៀត

កីឡាករ Murray បានទទួលជ័យជំនះលើកីឡាករ Rublev អាយុ១៩ឆ្នាំនៅក្នុងការជួបគ្នាកាលពីលើកមុន ក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០១៧ ប៉ុន្តែការប្រកួត Rotterdam Open ត្រូវ Rublev យកឈ្នះវិញក្នុងការប្រកួតវគ្គជម្រុះជុំទី២។

ក្រោយចាញ់ការប្រកួត កីឡាករ Murray បានថា គាត់មានគម្រោងទៅលេងនៅឌូបៃក្នុងរយៈពេលសប្តាហ៍ ហើយបន្ទាប់មកនៅ Miami នៅចុងបញ្ចប់នៃខែនេះ ដើម្បីស្វែងរកជ័យជម្នះជំនួសឲ្យការបរាជ័យក្នុងព្រឹត្តិការណ៍ Rotterdam Open នេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖