ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៩៧ឆ្នាំមានជំងឺប្រចាំកាយគិតខ្លីចង.កសម្លាប់ខ្លួនក្នុងផ្ទះផ្អើលគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតាអាយុ៩៧ឆ្នាំម្នាក់បានដាច់ចិត្តចង.កសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗខណៈមានជំងឺប្រចាំកាយយូឆ្នាំព្យាបាលមិនបានធូរស្រាលសោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ នៅចំណុចភូមិស្រម៉ ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចស្រុកបានឲ្យដឹងថាលោកតាដែលគិតខ្លីមានឈ្មោះ រ័ត្ន ឈីម មានអាយុ ៩៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាគឺពិតជាស្លាប់ដោយសារចង.កប្រាកដមែនថ្នាក់លោកតាបានយកខ្សែពណ៌ខ្មៅចងគោមកភ្ជាប់និងននងផ្ទះខ្លួនឯងដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាលោកតាគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយខណៈព្យាបាលនិងលាបថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរ  សោះទើបនៅថ្ងៃកើតហេតុកូននិងចៅជាប់រវល់ការងារក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលលោកតាចង.កសម្លាប់ខ្លួនតែម្តង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖